យ៉ូហាន 19:1-4
យ៉ូហាន 19:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកពីឡាត់នាំព្រះយេស៊ូវទៅឲ្យគេវាយនឹងរំពាត់។ ពួកទាហានក្រងភួងបន្លាយកមកបំពាក់លើព្រះសិរព្រះអង្គ ហើយយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គដែរ។ គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាត់ចេញទៅក្រៅ មានប្រសាសន៍នឹងគេម្តងទៀតថា៖ «មើល៍! ខ្ញុំនាំអ្នកនេះចេញមកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នកដឹងថា ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។
យ៉ូហាន 19:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី មានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
យ៉ូហាន 19:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ