យ៉ូហាន 16:3-4
យ៉ូហាន 16:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេប្រព្រឹត្តការទាំងនេះ ព្រោះគេមិនស្គាល់ព្រះវរបិតា ក៏មិនស្គាល់ខ្ញុំដែរ។ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលាមកដល់ ឲ្យអ្នករាល់គ្នានឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះពីដំបូងទេ ព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នានៅឡើយ»។
យ៉ូហាន 16:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
យ៉ូហាន 16:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ តែខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ