យ៉ូហាន 15:22-24
យ៉ូហាន 15:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើខ្ញុំមិនបានមកនិយាយប្រាប់គេ នោះគេឥតមានបាបទេ តែឥឡូវនេះ គេគ្មានអ្វីដោះសាអំពើបាបរបស់ខ្លួនឡើយ។ អ្នកណាស្អប់ខ្ញុំ ក៏ស្អប់ព្រះវរបិតាខ្ញុំដែរ។ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានឃើញ ហើយគេស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះវរបិតារបស់ខ្ញុំ។
យ៉ូហាន 15:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះ គេបានឃើញ ហើយស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះបិតាខ្ញុំទៀតផង
យ៉ូហាន 15:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្ដីដោះសាចំពោះបាបរបស់ខ្លួនសោះ អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ បើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើឡើយ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ នឹងព្រះវរបិតារបស់ខ្ញុំដែរ