យ៉ូហាន 13:22-25
យ៉ូហាន 13:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាព្រះអង្គមានព្រះបន្ទូលពីអ្នកណា។ សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ អង្គុយនៅតុ ផ្អែកលើព្រះឱរាព្រះអង្គ ស៊ីម៉ូន-ពេត្រុសធ្វើសញ្ញាឲ្យអ្នកនោះសួរព្រះយេស៊ូវ ថាតើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្នកណា។ អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទម្រេតលើព្រះឱរាព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើជាអ្នកណា?»
យ៉ូហាន 13:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកសិស្ស*ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ សិស្សនោះក៏ឱនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។
យ៉ូហាន 13:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានបន្ទូលពីអ្នកណាទេ មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឧរាទ្រង់ ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានបន្ទូលនោះ អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឧរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា