យ៉ូហាន 12:9-11
យ៉ូហាន 12:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ព្រះអង្គគង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺចង់ឃើញឡាសារ ដែលព្រះអង្គប្រោសឲ្យរស់ពីស្លាប់ឡើងវិញថែមទៀតផង។ ដូច្នេះ ពួកសង្គ្រាជក៏ពិគ្រោះគ្នាសម្លាប់ទាំងឡាសារដែរ ព្រោះដោយសារតែគាត់ហើយ បានជាមានសាសន៍យូដាជាច្រើនដកខ្លួនចេញពីពួកគេ ហើយទៅជឿព្រះយេស៊ូវវិញ។
យ៉ូហាន 12:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមក មិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ ពួកនាយកបូជាចារ្យ*បានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ព្រោះតែគាត់នេះហើយបានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ មកជឿលើព្រះយេស៊ូ។
យ៉ូហាន 12:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង តែពួកសង្គ្រាជគេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ ដ្បិត ដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ។