យ៉ូហាន 11:4-6
យ៉ូហាន 11:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។ ព្រះយេស៊ូវស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងឡាសារណាស់។ ក្រោយពីបានជ្រាបថាគាត់ឈឺ ព្រះអង្គក៏គង់នៅកន្លែងនោះពីរថ្ងៃទៀត។
យ៉ូហាន 11:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។ ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត
យ៉ូហាន 11:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់បានឮដូច្នេះ នោះក៏មានបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា នឹងប្អូនស្រីនាង ហើយនឹងឡាសារផង ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត