យ៉ូហាន 11:11-14

យ៉ូហាន 11:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ហើយព្រះ‌អង្គ​ប្រាប់​គេ​ថា៖ «ឡាសារ ជា​សម្លាញ់​យើង បាន​ដេក​លក់ទៅ​ហើយ តែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​លក់​ធម្មតា។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រសិន​បើ​គាត់​សម្រាន្ដ​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ តាម​ពិត ព្រះ‌យេស៊ូ​ចង់​មាន​ព្រះ‌បន្ទូល​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ ពួក​សិស្ស​ស្មាន​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា គាត់​សម្រាន្ដ​លក់​ធម្មតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ

ចែក​រំលែក
អាន យ៉ូហាន 11