យ៉ូហាន 10:12-13
យ៉ូហាន 10:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកស៊ីឈ្នួលមិនមែនជាគង្វាលពិតទេ ហើយចៀមក៏មិនមែនជារបស់អ្នកនោះដែរ លុះវាឃើញឆ្កែព្រៃមក ក៏រត់ចោលចៀម ទុកឲ្យឆ្កែព្រៃឆក់យកទៅ ទាំងដេញកម្ចាត់កម្ចាយហ្វូងចៀមផង។ អ្នកស៊ីឈ្នួលនោះរត់ ព្រោះគេមិនយកចិត្តទុកដាក់នឹងចៀមឡើយ
យ៉ូហាន 10:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអ្នកស៊ីឈ្នួលវិញ កាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឲ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។
យ៉ូហាន 10:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកំចាត់កំចាយហ្វូងចៀមផង អ្នកស៊ីឈ្នួលនោះរត់ទៅ ពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ វាមិនយកចិត្តទុកដាក់នឹងចៀមឡើយ