យេរេមា 9:3-9

យេរេមា 9:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គេ​ដំឡើង​អណ្ដាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​ហើយ​មួយ​ទៀត ហើយ​គេ​មិន​ស្គាល់​យើង​ទេ។ ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ទុក​ចិត្ត​នឹង​បង‌ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង‌ប្អូន​នឹង​ដណ្ដើម​យក ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង នឹង​ដើរ​ទៅ​មក​និយាយ​មួល​បង្កាច់‌គេ។ គ្រប់​គ្នា​នឹង​បព្ឆោាត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្ដាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់។ គេ​សង្កត់​សង្កិន និង​បោក​បព្ឆោាត​ម្ដង​ហើយ​ម្ដង​ទៀត គេ​មិន​ព្រម​ស្គាល់​យើង​ឡើយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​រំលាយ ហើយ​សាកល្បង​គេ ដ្បិត​តើ​ឲ្យ​យើង​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​របស់​យើង​នេះ? អណ្ដាត​គេ​ជា​ព្រួញ​ដែល​សម្លាប់ ក៏​ពោល​សុទ្ធ​តែពាក្យ​បោក​បព្ឆោាត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង ដោយ​បបូរ​មាត់ តែ​ក្នុង​ចិត្ត​គេ​លប​ចាំ​ចាប់​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​មិន​ត្រូវ​ឲ្យ​យើង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ?

ចែក​រំលែក
អាន យេរេមា 9

យេរេមា 9:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ធ្នូ ដែល​គេ​យឹត​បម្រុង​នឹង​បាញ់។ គេ​មាន​អំណាច​នៅ​ក្នុង​ស្រុក មិន​មែន​ដោយ‌សារ​សេចក្ដី​ពិត​ទេ តែ​មក​ពី​ការ​កុហក ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ផ្ទួនៗ​គ្នា ហើយ​ពួក​គេ​ពុំ​ស្គាល់​យើង​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បងប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​បងប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។ ពួក​គេ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​នរណា​និយាយ​ការ​ពិត​ទេ ពួក​គេ​បង្ហាត់​អណ្ដាត​របស់​ខ្លួន​ឲ្យ ពោល​ពាក្យ​ភូត‌ភរ ហើយ​ពួក​គេ​លះ‌បង់​អំពើ​បាប​ពុំ​បាន​ឡើយ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ផ្ទួនៗ​គ្នា ហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរ ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​នឹង​បន្សុទ្ធ​ពួក​គេ​នៅ​ក្នុង​ភ្លើង ដ្បិត​យើង​ពុំ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះ ចំពោះ​ប្រជា‌ជន​របស់​យើង​ឡើយ។ អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិស គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត មាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែម ទៅ​កាន់​អ្នក​ដទៃ តែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។ តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិ បែប​នេះ​ទេ​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 9

យេរេមា 9:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ដំឡើង​អណ្តាត​ដូច​ជា​ធ្នូ សំរាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចំរើន​កំឡាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សំរាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ជឿន​ពី​អំពើ​អាក្រក់​១ ទៅ​ដល់​អំពើ​អាក្រក់​១​ទៀត ហើយ​គេ​មិន​ស្គាល់​អញ​ទេ ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ឲ្យ​ទុក​ចិត្ត​នឹង​បង​ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង​ប្អូន​នឹង​ដណ្តើម​យក​ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង​នឹង​ដើរ​ទៅ​មក​និយាយ​បង្កាច់‌បង្កិន​គេ គ្រប់​គ្នា​នឹង​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្តាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។

ចែក​រំលែក
អាន យេរេមា 9