យេរេមា 9:25-26
យេរេមា 9:25-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលយើងនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់ គឺសាសន៍អេស៊ីព្ទ សាសន៍យូដា សាសន៍អេដុម និងពួកកូនចៅអាំម៉ូន និងម៉ូអាប់ ព្រមទាំងអស់អ្នកនៅទីរហោស្ថាន ដែលកាត់ជ្រុងពុកចង្កាផង ដ្បិតបណ្ដាសាសន៍ទាំងប៉ុន្មាន មិនកាត់ស្បែកទេ ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ។
យេរេមា 9:25-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានកាត់ស្បែកទេ។ សូម្បីតែប្រជាជាតិអ៊ីស្រាអែលទាំងមូលក៏ពុំបានធ្វើពិធីកាត់ស្បែក ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។
យេរេមា 9:25-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់ គឺសាសន៍អេស៊ីព្ទ សាសន៍យូដា សាសន៍អេដំម ហើយពួកកូនចៅអាំម៉ូន នឹងម៉ូអាប់ ព្រមទាំងអស់អ្នកនៅទីរហោស្ថាន ដែលកាត់ជ្រុងពុកចង្កាផង ដ្បិតបណ្តាសាសន៍ទាំងប៉ុន្មាន មិនកាត់ស្បែកទេ ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ។