យេរេមា 9:1-2 - Compare All Versions

យេរេមា 9:1-2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ឱ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ឱ​បើ​ខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​សាសន៍​របស់​ខ្ញុំ ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់។

ចែក​រំលែក
យេរេមា 9 គកស១៦

យេរេមា 9:1-2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែក ហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេ ម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ ស្រណោះ​សាក‌សព​ប្រជា‌ជន​របស់​ខ្ញុំ។ ប្រសិន​បើ​មាន​នរណា​ឲ្យ​ខ្ទម​មួយ ដែល​ជា​ជម្រក​សម្រាប់​អ្នក​ដំណើរ នៅ​វាល​រហោ‌ស្ថាន​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ប្រជា‌ជន​របស់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​គេ ដ្បិត​ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ក្បត់​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។

ចែក​រំលែក
យេរេមា 9 គខប

យេរេមា 9:1-2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឱ​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ឱ​បើ​ខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​សាសន៍​របស់​ខ្ញុំ ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់

ចែក​រំលែក
យេរេមា 9 ពគប