យេរេមា 8:7-8
យេរេមា 8:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសត្វកុកដែលហើរលើអាកាសក៏ស្គាល់រដូវវាដែរ ឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែប្រជារាស្ត្ររបស់យើង គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាថា៖ យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយយើងដែរដូច្នេះ តែមើល៍ ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរ។
យេរេមា 8:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសម្គាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ វិន័យរបស់យើងទេ។ តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា “ពួកយើងជាមនុស្សមានប្រាជ្ញា ដ្បិតពួកយើងមានក្រឹត្យវិន័យរបស់ព្រះអម្ចាស់” បើស្មៀនចម្លងគម្ពីរវិន័យ នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
យេរេមា 8:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសត្វកុកដែលហើរលើអាកាសវាក៏ស្គាល់រដូវវាដែរ ឯលលក នឹងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែរាស្ត្ររបស់អញ គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។ ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរវិញ