យេរេមា 7:3-7
យេរេមា 7:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរកែផ្លូវ និងការប្រព្រឹត្តរបស់អ្នករាល់គ្នាឲ្យល្អទៅ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះ តទៅ។ កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។ ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌ បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
យេរេមា 7:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ មិនត្រូវអះអាងលើពាក្យដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!”ឡើយ។ ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។ ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។
យេរេមា 7:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ចូរកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងរាល់គ្នាឲ្យល្អវិញចុះ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ កុំឲ្យទុកចិត្តនឹងពាក្យកំភូតឡើយ ដែលថានេះជាព្រះវិហារនៃព្រះយេហូវ៉ា គឺជាព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះវិហារនៃព្រះយេហូវ៉ាពិត ដ្បិតបើឯងរាល់គ្នាកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងឲ្យល្អ ហើយបើសំរេចក្តីដល់មនុស្ស នឹងអ្នកជិតខាងដោយយុត្តិធម៌ បើឯងមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា នឹងពួកស្រីមេម៉ាយ ហើយមិនកំចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោឯង ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។