យេរេមា 6:13-14
យេរេមា 6:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ដល់អ្នកធំបំផុតក្នុងពួកគេ សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរាទៅដល់សង្ឃ គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។ គេបានមើលរបួសរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
យេរេមា 6:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ទាំងព្យាការី ទាំងបូជាចារ្យ សុទ្ធតែជាអ្នកបោកប្រាស់។ ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយ នៃប្រជារាស្ត្ររបស់យើងទេ។ ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!» តែគ្មានសន្តិភាពទាល់តែសោះ!
យេរេមា 6:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ