យេរេមា 5:7
យេរេមា 5:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ធ្វើដូចម្តេចឲ្យយើងអត់ទោសឲ្យអ្នកបាន? ពួកកូនចៅរបស់អ្នកបានបោះបង់ចោលយើងអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលយើងបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតយើងវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីពេស្យា។
យេរេមា 5:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន? កូនចៅរបស់អ្នកបានបោះបង់ចោលយើង គេស្បថដោយយកព្រះក្លែងក្លាយធ្វើជាសាក្សី។ យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌ តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
យេរេមា 5:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ធ្វើដូចម្តេចឲ្យអញបានអត់ទោសឲ្យឯងបាន ពួកកូនចៅរបស់ឯងបានបោះបង់ចោលអញអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលអញបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតអញវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីសំផឹង