យេរេមា 5:3
យេរេមា 5:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
ចែករំលែក
អាន យេរេមា 5យេរេមា 5:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ព្រះអង្គបានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ព្រះអង្គបានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
ចែករំលែក
អាន យេរេមា 5