យេរេមា 40:2-3
យេរេមា 40:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មេទ័ពធំយកហោរាយេរេមាមកនិយាយថា៖ «ព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់នេះទម្លាក់លើទីនេះ ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ពីព្រោះអ្នករាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ហើយមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុនោះបានជាការនេះកើតដល់អ្នករាល់គ្នា។
យេរេមា 40:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោករាជប្រតិភូបានឲ្យគេទៅនាំលោកយេរេមាមក ហើយគាត់ពោលទៅលោកថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។ ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។
យេរេមា 40:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្ដីអាក្រក់នេះទំលាក់លើទីនេះ ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា