យេរេមា 4:3-4

យេរេមា 4:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​អ្នក​រាល់​គ្នា ហើយ​កុំ​សាប‌ព្រោះ​នៅ​កណ្ដាល​បន្លា។ ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​អ្នក​ចោល​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ»។

ចែក​រំលែក
អាន យេរេមា 4

យេរេមា 4:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង! បើ​មិន​ដូច្នេះ​ទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។

ចែក​រំលែក
អាន យេរេមា 4

យេរេមា 4:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ដល់​មនុស្ស​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​ឯង​រាល់​គ្នា​ឡើង ហើយ​កុំ​ឲ្យ​សាប‌ព្រោះ នៅ​កណ្តាល​បន្លា​ឡើយ ឱ​មនុស្ស​នៅ​ស្រុក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ។

ចែក​រំលែក
អាន យេរេមា 4