យេរេមា 32:40-41
យេរេមា 32:40-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា យើងនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ យើងនឹងដាក់សេចក្ដីកោតខ្លាចដល់យើងក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីយើង។ យើងនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាយើងនឹងដាំគេចុះ នៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងយើង។
យេរេមា 32:40-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។ យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
យេរេមា 32:40-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះនៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ