យេរេមា 31:13-14
យេរេមា 31:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។ យើងនឹងចម្អែតព្រលឹងពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយឲ្យប្រជារាស្ត្ររបស់យើងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់យើង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 31:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ ហើយពួកយុវជន និងពួកចាស់ទុំ ក៏នឹងរាំយ៉ាងសប្បាយដែរ។ យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ ប្រែទៅជាអំណររីករាយ យើងនឹងសម្រាលទុក្ខពួកគេ ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ ឡើងវិញ។ យើងនឹងឲ្យសាច់ដ៏ល្អៗដល់ ពួកបូជាចារ្យបរិភោគយ៉ាងស្កប់ស្កល់ ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ ដល់ប្រជារាស្ត្ររបស់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 31:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំឡោះៗ នឹងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្ដីសោកសៅរបស់គេទៅជាសេចក្ដីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្ដីទុក្ខព្រួយរបស់គេ អញក៏នឹងចំអែតព្រលឹងនៃពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយរាស្ត្រអញនឹងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់អញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។