យេរេមា 21:8-9
យេរេមា 21:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងដាក់ផ្លូវជីវិត និងផ្លូវស្លាប់នៅមុខអ្នករាល់គ្នា អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធអ្នករាល់គ្នា នោះនឹងនៅរស់ ហើយនឹងមានជីវិតរស់រួចពីសង្គ្រាម។
យេរេមា 21:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។ អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។
យេរេមា 21:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយឯងត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញដាក់ផ្លូវជីវិត នឹងផ្លូវស្លាប់នៅមុខឯងរាល់គ្នា អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធឯងរាល់គ្នា នោះនឹងរស់នៅវិញ ហើយនឹងបានជីវិតខ្លួនទុកដូចជារបឹប