យេរេមា 21:1-4
យេរេមា 21:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងកាលដែលព្រះបាទសេដេគាបានចាត់ផាសហ៊ើរ ជាកូនម៉ាលគា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា មកជួបលោកដោយពាក្យថា៖ សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ានឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។ ដូច្នេះ ហោរាយេរេមាឆ្លើយតបថា៖ ចូរអ្នករាល់គ្នាទូលតបនឹងព្រះបាទសេដេគាយ៉ាងនេះ ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា មើល៍! យើងនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃអ្នករាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយពួកខាល់ដេ ដែលឡោមព័ទ្ធអ្នករាល់គ្នាខាងក្រៅកំផែងយើងនឹងប្រមូលគេមកនៅកណ្ដាលទីក្រុងនេះ។
យេរេមា 21:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ឆ្លើយតបមកព្រះបាទសេដេគា តាមរយៈលោកយេរេមា។ ព្រះបាទសេដេគាបានចាត់លោកផាសហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងលោកបូជាចារ្យសេផានាជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកសួរលោកយេរេមាថា “ចូរសួរព្រះអម្ចាស់ឲ្យយើងផង ដ្បិតព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាព្រះអម្ចាស់ធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះចៅនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។ លោកយេរេមាតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះបាទសេដេគាដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។
យេរេមា 21:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងកាលដែលស្តេចសេដេគាបានចាត់ផាសហ៊ើរជាកូនម៉ាលគា នឹងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃមកឯលោកដោយពាក្យថា សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។ ដូច្នេះ យេរេមាឆ្លើយតបថា ចូរអ្នករាល់គ្នាទូលតបនឹងសេដេគាយ៉ាងនេះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា មើល អញនឹងបំបែរគ្រឿងសស្ត្រាវុធ ដែលនៅក្នុងដៃឯងរាល់គ្នានោះ ឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយនឹងពួកខាល់ដេ ដែលឡោមព័ទ្ធឯងរាល់គ្នាខាងក្រៅកំផែង អញនឹងប្រមូលគេមកនៅកណ្តាលទីក្រុងនេះ