យេរេមា 2:2-3

យេរេមា 2:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យើង​នឹក​ចាំ​ពី​អ្នក​កាល​នៅ​ក្មេង ដែល​អ្នក​មាន​ចិត្ត​កួច​ចំពោះ​យើង ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​អ្នក​បាន​ដើរ​តាម​យើង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មានអ្នក​ណា​សាប‌ព្រោះ​ឡើយ គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ»។

ចែក​រំលែក
អាន យេរេមា 2

យេរេមា 2:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀបការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​ជន‌ជាតិ អ៊ីស្រា‌អែល​ទុក​សម្រាប់​ព្រះអង្គ ជា​ផល​ផ្លែ​ដំបូង​របស់​ព្រះអង្គ អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 2

យេរេមា 2:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក​ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មាន​អ្នក​ណា​សាប‌ព្រោះ​ឡើយ គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចំរើន​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ។

ចែក​រំលែក
អាន យេរេមា 2