យេរេមា 18:2-6

យេរេមា 18:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ចុះ​ទៅ​ផ្ទះ​ជាង​ស្មូន នៅ​ទី​នោះ​យើង​នឹង​ឲ្យ​អ្នក​ឮ​ពាក្យ​យើង។ ដូច្នេះ ខ្ញុំ​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​ជាង​ស្មូន ហើយ​គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​លើ​តុ​វិល។ កាល​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​ខូច​នៅ​ដៃ​គាត់ នោះ​គាត់​ធ្វើ​ជា​ភាជនៈ​ផ្សេង​ទៀត តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។ ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ​ថា៖ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​យើង​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ? មើល៍! ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​យើង​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន យេរេមា 18

យេរេមា 18:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ឲ្យ​ដឹង»។ ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។ ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ គាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត ដែល​គាប់​ចិត្ត​គាត់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​ចៅ​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។

ចែក​រំលែក
អាន យេរេមា 18

យេរេមា 18:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ផ្ទះ​ជាង​ស្មូន នៅ​ទី​នោះអញ​នឹង​ឲ្យ​ឯង​ឮ​ពាក្យ​អញ ដូច្នេះ ខ្ញុំ​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ជាង​ស្មូន ហើយ​មើល គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​លើ​តុ​វិល បើ​កាល​ណា​ភាជនៈ ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។ ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ តើ​អញ​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ​អី មើល ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ

ចែក​រំលែក
អាន យេរេមា 18