យេរេមា 18:18
យេរេមា 18:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
យេរេមា 18:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
យេរេមា 18:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ គេបបួលគ្នាថា ចូរមក យើងរកបង្កើតឧបាយទាស់នឹងយេរេមាចុះ ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ ចូរមកចុះ យើងនឹងវាយវាដោយអណ្តាត កុំឲ្យយើងស្តាប់តាមពាក្យណារបស់វាទៀតឡើយ។