យេរេមា 17:15-18
យេរេមា 17:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! គេសួរទូលបង្គំថា៖ តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ! ទូលបង្គំមិនបានរត់គេចពីការធ្វើជា គង្វាលតាមព្រះអង្គឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ព្រះអង្គជ្រាបហើយពាក្យដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ សូមព្រះអង្គកុំបំភ័យទូលបង្គំ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់។ សូមឲ្យពួកអ្នកដែលបៀតបៀន ដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអី សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ។
យេរេមា 17:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេពោលមកទូលបង្គំថា: “តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណា ចូរឲ្យព្រះបន្ទូលនោះសម្រេចជារូបរាងចុះ!” ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូម ព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះ កើតមានចំពោះពួកគេឡើយ។ ព្រះអង្គជ្រាបនូវពាក្យសម្ដី របស់ទូលបង្គំច្បាស់ណាស់។ សូមកុំបំភ័យទូលបង្គំឡើយ ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។ សូមឲ្យអស់អ្នកដែលបៀតបៀនទូលបង្គំ ត្រូវអាម៉ាស់ តែកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! សូមឲ្យពួកគេញ័ររន្ធត់ តែកុំឲ្យទូលបង្គំញ័ររន្ធត់ឡើយ! សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
យេរេមា 17:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល គេសួរទូលបង្គំថា តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្ដីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់ សូមកុំឲ្យទ្រង់បានធ្វើជាសេចក្ដីស្ញែងខ្លាច ដល់ទូលបង្គំឡើយ ទ្រង់ជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់ សូមឲ្យពួកអ្នកដែលបៀតបៀនដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តឲ្យសោះ សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេវិញ ហើយបំផ្លាញគេ ដោយការបំផ្លាញ១ជា២ផង។