យេរេមា 16:19
យេរេមា 16:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
យេរេមា 16:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជម្រក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
យេរេមា 16:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្ដីកំភូតទទេ គឺជាសេចក្ដីអសារឥតការ នឹងសេចក្ដីដែលឥតមានប្រយោជន៍អ្វីឡើយ