យេរេមា 16:14-15

យេរេមា 16:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​ផង យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ។

ចែក​រំលែក
អាន យេរេមា 16

យេរេមា 16:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​លែង​ស្បថ​ក្នុង​នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ ផ្ទុយ​ទៅ​វិញ គេ​នឹង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ស្រុក​ឯ​ទៀតៗ​ដែល​ព្រះអង្គ​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ” យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស*​របស់​ពួក​គេ»។

ចែក​រំលែក
អាន យេរេមា 16

យេរេមា 16:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បាន​បណ្តេញ​គេ​នោះ​ផង អញ​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​គេ។

ចែក​រំលែក
អាន យេរេមា 16