យេរេមា 14:7-11

យេរេមា 14:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ព្រះ‌អង្គ​ប្រោស​មេត្តាដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ការ​រា​ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់។ ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដំណើរ ដែល​ឈប់​សំណាក់​តែ​មួយ​យប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន? ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​កណ្ដាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ជន​ជាតិ​នេះ​ដូច្នេះ​ថា៖ គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ព្រះ‌អង្គ​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស ដល់​គេ​ជា​ពិត​ប្រាកដ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ កុំ​អធិស្ឋាន​សូម​សេចក្ដី​ល្អ​ឲ្យ​ជន​ជាតិ​នេះ​ឡើយ។

ចែក​រំលែក
អាន យេរេមា 14

យេរេមា 14:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ! យើង​ខ្ញុំ​បាន​ក្បត់​ព្រះអង្គ​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ នៅ​ពេល​មាន​អាសន្ន។ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​នៅ​ព្រងើយ ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ហាក់​ដូច​ជា មនុស្ស​គ្មាន​កម្លាំង​កំហែង ឬ​ដូច​វីរ‌បុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ អ្នក​ដទៃ​ទៀត​ដូច្នេះ? ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គង់​នៅ កណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះអង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះអង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ធ្វើ​អ្វី!

ចែក​រំលែក
អាន យេរេមា 14

យេរេមា 14:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដើរ​ដំណើរ ដែល​ឈប់​សំណាក់​តែ​១​យប់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ឡើយ​ផង ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ​ទ្រង់​គង់​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ជន‌ជាតិ​នេះ​ដូច្នេះ​ថា គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ទ្រង់​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស​ដល់​គេ​ជា​ពិត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​អធិស្ឋាន​សូម​សេចក្ដី​ល្អ​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ

ចែក​រំលែក
អាន យេរេមា 14