យេរេមា 13:16 - Compare All Versions

យេរេមា 13:16 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ចូរ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ព្រះ‌អង្គ​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ

ចែក​រំលែក
យេរេមា 13 គកស១៦

យេរេមា 13:16 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មុន​ពេល​ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។ អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃ តែ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា យប់​ដ៏​សែន​ងងឹត ព្រះអង្គ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា ពពក​ដ៏​ខ្មៅ​ងងឹត។

ចែក​រំលែក
យេរេមា 13 គខប

យេរេមា 13:16 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ចូរ​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ទ្រង់​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ នឹង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ

ចែក​រំលែក
យេរេមា 13 ពគប