យេរេមា 12:7-9
យេរេមា 12:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។ ពួកដែលជាមត៌ករបស់យើង គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ ប្រជាជនដែលយើងបានជ្រើសរើស ប្រព្រឹត្តប្រៀបបាននឹងត្មាតពព្លាក់ តែខ្លួនគេចោមរោមទៅដោយពពួកត្មាត។ ចូរទៅប្រមូលសត្វព្រៃមកស៊ីសាកសព របស់គេឲ្យអស់ទៅ!
យេរេមា 12:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងបក្សីចម្រុះពណ៌ ដែលត្មាតចោមរោមគ្រប់ទិសទី។ ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មាន ហើយនាំពួកវាមកស៊ីសាកសព។
យេរេមា 12:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ