យេរេមា 12:5-6
យេរេមា 12:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើអ្នកបានរត់ជាមួយពួកថ្មើរជើង ហើយគេបាននាំឲ្យអ្នកអស់កម្លាំង ដូច្នេះ ធ្វើដូចម្តេចឲ្យអ្នកប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ អ្នកមិនសូវមានសេចក្ដីសុខទេ នោះតើអ្នកនឹងធ្វើដូចម្តេចក្នុងកាល ដែលទន្លេយ័រដាន់ជន់ពេញកម្លាំង? ដ្បិតទោះទាំងពួកបងប្អូនអ្នក និងក្រុមគ្រួសាររបស់អ្នក ក៏បានក្បត់នឹងអ្នកដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយអ្នក តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយ ក៏មិនត្រូវជឿតាមគេឡើយ។
យេរេមា 12:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បើអ្នកពុំអាចរត់ប្រណាំងនឹង មនុស្សថ្មើរជើងបានផង ធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន? បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែល មានសន្តិសុខផង ធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃ ជិតទន្លេយ័រដាន់? សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
យេរេមា 12:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កំឡាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្ដីសុខទេ នោះតើឯងនឹងធ្វើដូចម្តេច ក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកំឡាំងឡើង ដ្បិតទោះទាំងពួកបងប្អូនឯង នឹងពួកគ្រួឪពុកឯង ក៏បានប្រព្រឹត្តដោយកំបត់នឹងឯងដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយឯងផង តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយគង់តែមិនត្រូវជឿតាមគេឡើយ។