យេរេមា 1:1-9

យេរេមា 1:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ស្រុក​យូដា ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។ រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖ «មុន​ដែល​យើង​បាន​ជប​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍»។ នោះ​ខ្ញុំ​បាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ឲ្យ​ថា​អ្នក​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​អ្នក​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​ឲ្យ​អ្នក​រួច»។ នោះ​ព្រះ‌យេហូវ៉ា​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ដាក់​ពាក្យ​របស់​យើង​នៅ​ក្នុង​មាត់​អ្នក​ហើយ

ចែក​រំលែក
អាន យេរេមា 1

យេរេមា 1:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​បូជា‌ចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀត នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ខែ​ទី​ប្រាំ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ព្យាការី សម្រាប់​ប្រជា‌ជាតិ​នានា»។ ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះ‌បន្ទូល​ទេ ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​ឲ្យ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក ព្រះ‌អម្ចាស់​លាត​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ

ចែក​រំលែក
អាន យេរេមា 1

យេរេមា 1:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស ជា​បុត្រ​អាំម៉ូន ស្តេច​ស្រុក​យូដា ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ា‌គីម ជា​បុត្រ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​១១ ក្នុង​រាជ្យ​សេដេគា ជា​បុត្រ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។ រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញ​ពី​ផ្ទៃ​មក នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍ នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទូលបង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​ថា មើល អញ​បាន​ដាក់​ពាក្យ​របស់​អញ​នៅ​ក្នុង​មាត់​ឯង​ហើយ

ចែក​រំលែក
អាន យេរេមា 1