ចៅហ្វាយ 8:26-27
ចៅហ្វាយ 8:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រវិលមាសទាំងប៉ុន្មានដែលលោកបានសុំពីគេនោះ មានទម្ងន់ជាមាសមួយពាន់ប្រាំពីររយសេកែល ដោយមិនរាប់បន្តោក និងអាយ៉ាដក់ និងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ។ ដូច្នេះ គេឌានក៏យកមាសទាំងនោះទៅធ្វើជាអេផូឌមួយ ដាក់នៅក្នុងទីក្រុងរបស់លោក គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានផិតតាមរបស់នោះ ហើយរូបនោះបានក្លាយទៅជាអន្ទាក់ដល់គេឌាន និងក្រុមគ្រួសាររបស់លោក។
ចៅហ្វាយ 8:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទុំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។ លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។
ចៅហ្វាយ 8:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក នឹងអាយ៉ាដក់ ហើយនឹងសំលៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ នឹងខ្សែនៅករបស់សត្វអូដ្ឋនោះទេ ដូច្នេះគេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន នឹងពួកគ្រួរបស់លោក