ចៅហ្វាយ 8:23-25
ចៅហ្វាយ 8:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេឌានតបទៅគេថា៖ «ខ្ញុំមិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះយេហូវ៉ាទេតើ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ រួចគេឌានមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយដល់អ្នករាល់គ្នា គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលអ្នករាល់គ្នារឹបអូសយកបាន មកឲ្យខ្ញុំ» (ដ្បិតខ្មាំងសត្រូវសុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីសម៉ាអែល)។ ពួកគេក៏ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងជូនលោកដោយស្ម័គ្រពីចិត្ត»។ គេក៏ត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលដែលខ្លួនរឹបអូសបាន ទៅលើអាវនោះ។
ចៅហ្វាយ 8:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។
ចៅហ្វាយ 8:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែគេឌានឆ្លើយទៅគេថា ឯអញ នឹងកូនចៅអញ មិនត្រូវគ្រងរាជ្យលើឯងរាល់គ្នាទេ គឺជាព្រះយេហូវ៉ាទេតើ ដែលសោយរាជ្យលើឯងរាល់គ្នាវិញ រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិលដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល) គេក៏ឆ្លើយឡើងថា យើងខ្ញុំនឹងជូនដល់លោកដោយស្ម័គ្រពីចិត្ត រួចគេត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលជារបឹបដែលខ្លួនចាប់បាន