ចៅហ្វាយ 8:15
ចៅហ្វាយ 8:15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកក៏មកឯពួកអ្នកក្រុងស៊ូកូថប្រាប់ថា៖ «មើល៍ នេះនែ៎សេបាស និងសាលមូណា ដែលអ្នករាល់គ្នាបាននិយាយមើលងាយខ្ញុំថា "តើសេបាស និងសាលមូណា បានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ?"»។
ចៅហ្វាយ 8:15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកដែលអស់កម្លាំងបរិភោគ?”»។
ចៅហ្វាយ 8:15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកក៏មកឯពួកអ្នកនៅសិកូតប្រាប់ថា មើល នេះហើយជាសេបាស នឹងសាលមូន៉ា ដែលឯងរាល់គ្នាបានមើលងាយដល់អញថា តើសេបាស នឹងសាលមូន៉ា បានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យដល់ពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ