ចៅហ្វាយ 8:10
ចៅហ្វាយ 8:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯសេបាស និងសាលមូណា ស្ថិតនៅក្នុងក្រុងកើរកូរជាមួយកងទ័ពរបស់គេ ប្រមាណជាមួយម៉ឺនប្រាំពាន់នាក់ គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់មនុស្សពីស្រុកខាងកើត ព្រោះទាហានរបស់គេមួយសែនពីរម៉ឺននាក់ដែលកាន់ដាវ បានដួលស្លាប់អស់ហើយ។
ចៅហ្វាយ 8:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯស្ដេចសេបាស និងស្ដេចសាល់មូណា បានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។
ចៅហ្វាយ 8:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសេបាស នឹងសាលមូន៉ា គេបានចូលទៅក្នុងក្រុងកើរកូរ មានទាំងកងទ័ពប្រហែលជា១ម៉ឺន៥ពាន់នាក់នៅជាមួយផង គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់ពួកមនុស្សនៅស្រុកខាងកើត ពីព្រោះទាហានរបស់គេ១សែន២ម៉ឺននាក់ ដែលកាន់ដាវបានដួលស្លាប់អស់ហើយ