ចៅហ្វាយ 6:14-16

ចៅហ្វាយ 6:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។ លោក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? មើល៍ ត្រកូល​ទូល‌បង្គំ​ខ្សត់​ខ្សោយ​ជាង​គេ​ក្នុង​ពួក​ម៉ាណា‌សេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​ជាង​គេនៅ​ក្នុងគ្រួសា​របស់​ឪពុក​ទូល‌បង្គំ​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «យើង​នឹង​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​សាសន៍​ម៉ាឌាន ដូច​ជា​វាយ​មនុស្ស​តែ​ម្នាក់»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ បែរ​មក​រក​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។ លោក​គេឌាន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់‌ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ទត​មើល​លោក ហើយ​មាន​បន្ទូល​ថា ចូរ​ឯង​ទៅ​ដោយ‌សារ​កំឡាំង​ឯង​នេះ ហើយ​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ចុះ អញ​បាន​ចាត់​ឯង​ឲ្យ​ទៅ​ហើយ រួច​លោក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់

ចែក​រំលែក
អាន ចៅហ្វាយ 6