ចៅហ្វាយ 4:9
ចៅហ្វាយ 4:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងទៅជាមួយលោក ប៉ុន្តែ លោកនឹងមិនបានទទួលកេរ្ដិ៍ឈ្មោះក្នុងដំណើរដែលលោកទៅនេះទេ ដ្បិតព្រះយេហូវ៉ានឹងលក់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់ស្ត្រី»។ បន្ទាប់មក ដេបូរ៉ាក៏ក្រោកឡើង ធ្វើដំណើរជាមួយបារ៉ាកទៅភូមិកេដេស។
ចៅហ្វាយ 4:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចម្បាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។
ចៅហ្វាយ 4:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងឆ្លើយថា ដូច្នេះខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ប៉ុន្តែអ្នកនឹងគ្មានឈ្មោះដោយដំណើរដែលអ្នកទៅនោះទេ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងលក់ស៊ីសេរ៉ាទៅក្នុងកណ្តាប់ដៃរបស់ស្ត្រីវិញ រួចដេបូរ៉ាក៏ក្រោកឡើង ទៅជាមួយនឹងបារ៉ាក ដល់កេដេស