ចៅហ្វាយ 4:1-2
ចៅហ្វាយ 4:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីអេហ៊ុឌបានស្លាប់ទៅ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្ដងទៀត។ ដូច្នេះ ព្រះយេហូវ៉ាក៏លក់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសែត-កូយីម។
ចៅហ្វាយ 4:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីលោកអេហ៊ូដទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះអម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។
ចៅហ្វាយ 4:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះអេហ៊ុឌបានស្លាប់ទៅហើយ នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ទ្រង់ក៏លក់គេទៅក្នុងកណ្តាប់ដៃនៃយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅហាសោរ ស្តេចនោះមានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលនៅហារ៉ូសែត-កូយីម