ចៅហ្វាយ 3:20-22
ចៅហ្វាយ 3:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។ ពេលនោះ អេហ៊ុឌក៏លូកដៃឆ្វេងទៅ ដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះស្តេច ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែ រួចខ្លាញ់បិទភ្ជិតកាំបិតនោះ ព្រោះលោកមិនបានដកកាំបិតចេញពីពោះស្តេចឡើយ។
ចៅហ្វាយ 3:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ស្ដេចគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្ដេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិត ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះអម្ចាស់ សម្រាប់ទូលថ្វាយព្រះករុណាផ្ទាល់!» ស្ដេចក៏ក្រោកពីកៅអី។ រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។
ចៅហ្វាយ 3:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្តេចទ្រង់គង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសំរាប់លំហើយអង្គ លំដាប់នោះ អេហ៊ុឌក៏ចូលទៅជិតទ្រង់ទូលថា ទូលបង្គំមានបន្ទូលនៃព្រះ សំរាប់នឹងទូលដល់ទ្រង់ ស្តេចក៏ក្រោកចាកពីព្រះទែនឡើង នោះអេហ៊ុឌក៏លូកដៃឆ្វេងទៅដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះនៃស្តេច ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែធ្លុះចេញទៅខាងក្រោយ រួចខ្លាញ់បិទភ្ជិតទាំងអស់ទៅ លោកឥតបានដកកាំបិតចេញពីពោះស្តេចឡើយ