ចៅហ្វាយ 21:20-25

ចៅហ្វាយ 21:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ គេបង្គាប់​ពួក​កូន​ចៅ​បេនយ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ ហើយ​ចាំ​មើល ពេល​ណាមាន​ស្រី​ក្រមុំ​នៅ​ស៊ីឡូរ​ចេញ​មក​រាំ​លេង ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ចម្ការ​ទំពាំង‌បាយ‌ជូរមក ហើយ​ចាប់​ស្រី​ក្រមុំ​ស៊ីឡូរ​ទាំង​នោះ​ម្នាក់​មួយៗ យក​ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​រាល់​គ្នា​ចុះ រួច​ត្រឡប់​ទៅ​ស្រុក​បេនយ៉ាមីន​វិញ​ទៅ។ ពេល​ណា​ឪពុក ឬ​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង យើង​នឹង​អង្វរ​គេ​ថា "សូម​អាណិត​មេត្តា​ពួក​គេ​ឲ្យ​យើង​ផង ព្រោះ​ពេល​យើង​ទៅ​ច្បាំង​នោះ យើង​រក​ស្ត្រី​មក​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​មិន​បាន​គ្រប់​គ្នា​ទេ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នាលើក​កូន​ស្រី​ឲ្យ​ពួក​គេ នោះទើប​មាន​ទោស "» ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​ចាប់យក​ពួក​នាង ពី​ក្នុង​ចំណោម​ស្រី​ក្រមុំ​ដែល​កំពុង​រាំ​លេង មក​ធ្វើ​ប្រពន្ធ គ្រប់​តាម​ចំនួន​របស់​ពួក​គេ រួច​នាំ​ពង្រត់​យក​ទៅ​ស្រុក​ដែល​ជា​មត៌ក​របស់​ពួក​គេ សង់​ក្រុង​ទាំង​ប៉ុន្មាន​ឡើង​វិញ ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ។ នៅ​គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​កាន់​កុល‌សម្ព័ន្ធ និង​គ្រួសារ​របស់​គេ គឺ​វិល​ទៅ​ស្រុក​ដែល​ជា​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ នៅ​គ្រា​នោះ គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ គ្រប់​គ្នា​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។:៚

ចែក​រំលែក
អាន ចៅហ្វាយ 21

ចៅហ្វាយ 21:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​បញ្ជា​កូន​ចៅ​បេន‌យ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។ ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​បេន‌យ៉ាមីន​ផង ពី‌ព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បងប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បងប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។ ពួក​បេន‌យ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុល‌សម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។ នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។

ចែក​រំលែក
អាន ចៅហ្វាយ 21

ចៅហ្វាយ 21:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ​គេ​បង្គាប់​ដល់​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ ចាំ​មើល បើ​ពួក​ស្រី​ក្រមុំ​នៅ​ស៊ីឡូរ​ចេញ​មក​លេង នោះ​ចូរ​ឯង​រាល់​គ្នា​ចេញ​ពី​ចំការ​ទំពាំង‌បាយ‌ជូរ ទៅ​ចាប់​យក​ពួក​ស្រី​ក្រមុំ​ស៊ីឡូរ​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា​ចុះ រួច​ត្រឡប់​ទៅ​ឯ​ស្រុក​បេន‌យ៉ាមីន​វិញ​ទៅ បើ​កាល​ណា​ឪពុក​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង នោះ​យើង​នឹង​អង្វរ​ថា សូម​អាណិត​មេត្តា​ដល់​គេ​ឲ្យ​យើង​ផង ដ្បិត​យើង​ទៅ​ច្បាំង​នោះ មិន​បាន​ទុក​ប្រពន្ធ​ឲ្យ​គេ​គ្រប់​គ្នា​ទេ មួយ​ទៀត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ឲ្យ​ស្ត្រី​ទាំង​នោះ​ទៅ​គេ​ដែរ បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​មាន​ទោស​មែន ពួក​កូន​ចៅ​បេន‌យ៉ាមីន​ក៏​ធ្វើ​ដូច្នោះ គេ​ចាប់​យក​ជា​ប្រពន្ធ​១​ម្នាក់​គ្រប់​គ្នា​តាម​ចំនួន​គេ ពី​ពួក​ក្រមុំ​ដែល​កំពុង​លេង រួច​នាំ​ជំរត់​យក​ទៅ​ឯ​ស្រុក​ជា​មរដក​របស់​គេ​ទៅ ក៏​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​ផង នៅ​គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ឯ​ពូជ​អំបូរ នឹង​គ្រួសារ​របស់​គេ​រៀង​ខ្លួន គឺ​វិល​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​គ្រប់​គ្នា​ទៅ។ នៅ​គ្រា​នោះ​ឯង គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​មនុស្ស​ទាំង‌ឡាយ​តែង​ប្រព្រឹត្ត​ការ​អ្វី តាម​ដែល​គេ​យល់​ឃើញ​ថា​ត្រឹម‌ត្រូវ​គ្រប់​គ្នា។:៚

ចែក​រំលែក
អាន ចៅហ្វាយ 21