ចៅហ្វាយ 21:17-18
ចៅហ្វាយ 21:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេឆ្លើយថា៖ «ពួកបេនយ៉ាមីនដែលបានរួចជីវិត ត្រូវតែមានមត៌កសម្រាប់ពួកគេ ដើម្បីកុំឲ្យមានកុលសម្ព័ន្ធណាមួយរលុបបាត់ពីអ៊ីស្រាអែលឡើយ។ ប៉ុន្តែ ពួកយើងមិនអាចឲ្យកូនស្រីរបស់យើង ទៅធ្វើជាប្រពន្ធរបស់គេបានទេ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា «អ្នកណាលើកកូនស្រីឲ្យធ្វើជាប្រពន្ធពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា»។
ចៅហ្វាយ 21:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកបេនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រាអែលរលាយសូន្យឡើយ។ ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា”»។
ចៅហ្វាយ 21:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេឆ្លើយថា ត្រូវឲ្យមានកេរ្តិ៍អាករឲ្យពួកអ្នកដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែ ខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន)