ចៅហ្វាយ 2:16-19

ចៅហ្វាយ 2:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះ‌យេហូវ៉ា​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ឡើង ដើម្បី​សង្គ្រោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​បាន​ប្លន់​គេ។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ ព្រោះ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង។ គេឆាប់​នឹង​ងាក​ចេញ​ពី​ផ្លូវ​បុព្វ​បុរស​របស់​គេ គឺ​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ​បុរស​របស់​គេ​ទេ។ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ដល់​គេ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ចៅ‌ហ្វាយ​នោះ ហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​អស់​មួយ​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​នៅ​ពេល​គេ​ស្រែក​ថ្ងូរ ព្រោះ​តែ​អស់​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប​ពួក​គេ។ ប៉ុន្ដែ ពេល​ណា​ចៅ‌ហ្វាយ​នោះ​ស្លាប់​ទៅ គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ។ គេ​មិន​បាន​លះបង់​ចោល​អំពើ​ដែល​គេ​ប្រព្រឹត្ត ឬ​ចរិត​រឹង​ចចេស​របស់​គេ​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។ ពេល​ព្រះ‌អម្ចាស់​តែង‌តាំង​ចៅហ្វាយ​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​គង់​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះ‌អម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។ លុះ​ចៅហ្វាយ​នោះ​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ‌បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​ឰយុកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ចៅហ្វាយ​ដល់​គេ នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​ចៅហ្វាយ​នោះ ហើយ​បាន​ជួយ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ខ្មាំង​សត្រូវ នៅ​គ្រប់​១​ជីវិត​របស់​ចៅហ្វាយ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​អាណិត‌អាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ តែ​លុះ​កាល​ចៅហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​ឰយុកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ

ចែក​រំលែក
អាន ចៅហ្វាយ 2