ចៅហ្វាយ 2:10-13

ចៅហ្វាយ 2:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​នៅ​ជំនាន់​នោះ​ទាំង​អស់ក៏​បាន​មូល​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គេ​គ្រប់​គ្នា​ដែរ ហើយ​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​បាន​ស្គាល់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បានធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល​ដែរ។ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រា‌អែល​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល។ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជា‌ជន​ដែល​រស់​នៅ​ជុំ‌វិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​ទាំង​មនុស្ស​នៅ​ដំណ​នោះ​ក៏​បាន​មូល​ទៅ​ជួប‌ជុំ​នឹង​ពួក​ឰយុកោ​គេ​គ្រប់​គ្នា​ដែរ ហើយ​កើត​មាន​មនុស្ស​១​ដំណ​ទៀត ក្រោយ​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សំរេច​ដល់​ពួក​អ៊ីស្រាអែល​ទេ។ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ‌បាល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ​ផង ហើយ​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល នឹង​ព្រះ‌អាស‌ថារ៉ូត​វិញ

ចែក​រំលែក
អាន ចៅហ្វាយ 2