ចៅហ្វាយ 13:18-20

ចៅហ្វាយ 13:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ឈ្មោះ​យើង? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ ដូច្នេះ ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​តង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​នោះ​ក៏ធ្វើ​ការ​អស្ចារ្យ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​កំពុង​តាម​មើល។ កាល​អណ្ដាត​ភ្លើង​បាន​ឆេះ​ពី​អាសនា​ឡើង​ទៅ​លើ​មេឃ នោះ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះនៅ​លើ​អាសនា​នោះ​ទៅ។ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​ដែល​កំពុង​តាម​មើល​នោះ ក៏នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។

ចែក​រំលែក
អាន ចៅហ្វាយ 13

ចៅហ្វាយ 13:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

ចែក​រំលែក
អាន ចៅហ្វាយ 13

ចៅហ្វាយ 13:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​ឯង​សួរ​រក​ឈ្មោះ​អញ ដ្បិត​ឈ្មោះ​អញ​នេះ​ប្លែក​អស្ចារ្យ ដូច្នេះ​ម៉ាណូអា​គាត់​យក​កូន​ពពែ នឹង​ដង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​ក៏​ធ្វើ​យ៉ាង​អស្ចារ្យ ក្នុង​ខណៈ​ដែល​ម៉ាណូអា នឹង​ប្រពន្ធ​កំពុង​មើល គឺ​កាល​អណ្តាត​ភ្លើង​បាន​ឆេះ​ពី​លើ​អាសនា​ឡើង នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​លើ​អាសនា​នោះ​ទៅ ឯ​ម៉ាណូអា នឹង​ប្រពន្ធ​ក៏​មើល រួច​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ទាំង​២​នាក់។

ចែក​រំលែក
អាន ចៅហ្វាយ 13