ចៅហ្វាយ 12:5-6
ចៅហ្វាយ 12:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកកាឡាតបានវាយចាប់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់ ទល់មុខស្រុកពួកអេប្រាអិម។ ពេលណាមានពួកអេប្រាអិមដែលលួចរត់គេច អង្វរថា៖ «សូមឲ្យខ្ញុំឆ្លងទៅផង» នោះពួកកាឡាតសួរទៅគេថា៖ «តើអ្នកជាពួកអេប្រាអិមឬ?» កាលគេឆ្លើយថា «ទេ» នោះពួកកាឡាតបង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» ព្រោះគេចេញខ្យល់និយាយពាក្យនោះមិនត្រូវ នោះពួកកាឡាតក៏ចាប់គេ ហើយសម្លាប់នៅត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអិមដួលស្លាប់អស់ចំនួនបួនម៉ឺនពីរពាន់នាក់។
ចៅហ្វាយ 12:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លង ពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ» នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលេត» ហើយបើអ្នកនោះនិយាយថា «ឈីបូលេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ- ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអ៊ីមបួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។
ចៅហ្វាយ 12:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ នោះពួកកាឡាតបង្គាប់ឲ្យគេចេញពាក្យថា «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» វិញ ដោយគេធ្វើមាត់ឲ្យចេញខ្យល់នោះមិនត្រូវ នោះក៏ចាប់គេសំឡាប់ទៅ ត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នៅវេលានោះ មានពួកអេប្រាអិមដួលស្លាប់ អស់ចំនួន៤ម៉ឺន២ពាន់នាក់