ចៅហ្វាយ 11:16-17
ចៅហ្វាយ 11:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែកាលគេឡើងពីស្រុកអេស៊ីព្ទមក សាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដេស។ ពេលនោះ អ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ទូលថា "សូមមេត្តាឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង" តែស្តេចសាសន៍អេដុមមិនយល់ព្រមទេ រួចគេក៏ចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចសាសន៍ម៉ូអាប់ ទូលដូច្នោះដែរ តែស្ដេចមិនយល់ព្រមទៀត។ ដូច្នេះ អ៊ីស្រាអែលក៏ស្នាក់នៅតែត្រង់កាដេសនោះទៅ។
ចៅហ្វាយ 11:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដេស។ ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។
ចៅហ្វាយ 11:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដំម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ