ចៅហ្វាយ 10:13-14
ចៅហ្វាយ 10:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ អ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃ ដូច្នេះ យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ ចូរទៅហៅរកព្រះទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានជ្រើសរើសនោះទៅ ទុកឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នា ក្នុងពេលដែលអ្នករាល់គ្នាមានសេចក្ដីវេទនានេះទៅ!»។
ចៅហ្វាយ 10:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបម្រើព្រះផ្សេងៗទៀត យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។
ចៅហ្វាយ 10:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ អញមិនជួយសង្គ្រោះឯងរាល់គ្នាទៀតឡើយ ចូរទៅអំពាវនាវដល់ព្រះទាំងប៉ុន្មាន ដែលឯងរាល់គ្នាបានរើសនោះវិញ ត្រូវឲ្យព្រះទាំងនោះជួយសង្គ្រោះឯងក្នុងវេលាដែលមានសេចក្ដីវេទនាចុះ