ចៅហ្វាយ 1:1-2
ចៅហ្វាយ 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវឲ្យពួកយូដាឡើងទៅ មើល៍ យើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់គេហើយ»។
ចៅហ្វាយ 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពេលលោកយ៉ូស្វេទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»? ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «កុលសម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។
ចៅហ្វាយ 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯគ្រាក្រោយដែលលោកយ៉ូស្វេបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ